Using Free ‘Dropbox’ For Your Business Storage (KHMER)

Tortlay - Online Auctions Site
Benefits of Buying at Online Auctions
September 23, 2015

Using Free ‘Dropbox’ For Your Business Storage (KHMER)

ក.ប្រវត្តន៍នៃការរក្សាឯកសារ

ប្រហែលជា១០ឆ្នាំមុន យើងធ្លាប់ប្រើឌីស្គែតសំរាប់ផ្ទុកឯកសារ ហើយក្រោយមកក៏ចាប់ផ្តើមទទួលយកការប្រើប្រាស់ យូអេសប៊ីផ្លាស និង អិក្សធឺណលហាឌីស ដោយសារតែលក្ខ័ណ្ឌដ៏ល្អរបស់វា អនុញ្ញាតិឲ្យយើងអាចផ្ទុកឯកសារបានច្រើនតាមតំរូវការ ធននឹងការខូចខាត មានភាពងាយស្រួលក្នុងការលុប និងដាក់ចូលឯកសារនានា ។

ខ. ចុះពេលឥឡូវ?

លុះនាពេលបច្ចុបន្ប មធ្យោបាយរក្សាឯកសារកាន់តែមានការវិវត្ត និងមានសុវត្តិភាព ដោយរើសយកការផ្ទុកឯកសារនៅលើប្រព័ន្ធសឺវ៉ឺ ដែលអនុញ្ញាតិឲ្យយើងអាចទាញយក ឯកសារណាមួយ នៅពេលណា និងនៅកន្លែងណាក៏បានគ្មានដែនកំណត់ ។​

អ្វីដែលអ្នកត្រូវការគឺ ៖

  • កុំព្យូទ័រដែលអាចភ្ជាប់អ៊ីនធឺណែតបាន
  • កម្មវិធី Dropbox​ ដែលជាកម្មវិធីសំរាប់បញ្ជូនឯកសារទៅមករវាងកុំព្យូទ័ររបស់អ្នកនិងប្រព័ន្ធសឺវ៉ឺ

ច្បាស់ណាស់ថាអ្នកត្រូវមានកុំព្យូទ័រ រឺអាយហ្វូន រឺអាយផេត ដើម្បីភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតក្នុងការរក្សា​ឬទាញយកឯកសារពី Dropbox សឺវ៉ឺ ។​ ដើម្បីប្រើប្រាស់ Dropbox សឺវ៉ឺ អ្នកត្រូវចុះឈ្នោះទទួលយកកន្លែងផ្ទុកឯកសារ ដែលកន្លែងនេះចែកចេញជា២ប្រភេទ

  • កន្លែងមិនបង់ប្រាក់ (Free account)
  • កន្លែងបង់សេវ៉ា (Premium account / paid account)

សំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬអាជីវកម្មខ្នាតតូច វាអាចនឹងគ្រប់គ្រាន់សំរាប់ Free account​ ដោយអាចឲ្យយើងទទួលបានកន្លែង 2​ GB ដំបូង និងអាចលើសពីនេះ​ ។​ អ្នកអាចទទួលបានរហូតដល់ 8 GB​ ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្រ្ត រឺសាច់ញាតិចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះដែរ ដោយក្នុង១នាក់ចូលរួម Dropbox របស់អ្នកនឹងកើន​ 250 MB ២នាក់នឹងកើនបាន 500 MB អញ្ចឹងបើអ្នកចូលរួមតាមការអញ្ជើញរបស់អ្នកចាប់ពី២៤នាក់ អ្នកនឹងទទួលបាន 6 GB + 2 GB = 8 GB​ សំរាប់កន្លែងផ្ទុកឯកសារ ។ តែបើអ្នកមានតំរូវការលើសពីនេះ អ្នកអាចជ្រើសរើសគំរោងបង់ប្រាក់​ ដែលមានច្រើនប្រភេទ។ ឥឡូវយើងចាប់ផ្តើមគោលដៅរបស់យើង!

អានលម្អិតបន្ត សូមទាញយកឯកសារជាភាសារខ្មែរនេះ

 

Leave a Reply