Print Correct Colors From Your Epson Stylus Photo 1390 / 1400

So We Ic dot Com Going on Air for Graphic Design and Printing
May 19, 2015

Print Correct Colors From Your Epson Stylus Photo 1390 / 1400

Epson Stylus Photo 1390 ឬ 1400 បាន​ក្លាយជា​ម៉ាស៊ីនព្រីន​យ៉ាង​ពេញនិយម​​សំរាប់​អ្នក​ធ្វើ​អាជីវកម្ម​បោះពុម្ព ក៍ដូចជា​សំរាប់​អ្នក​ប្រើប្រាស់​ផ្ទាល់ខ្លួន​​ដែល​ចង់​សន្សំសម្ចៃ​ថវិការ ដោយ​គេ​ស្គាល់ថា​ម៉ាស៊ីនព្រីន​នេះ​មាន​ភាពងាយស្រួល​ក្នុងការ​បន្តោង​ទឹកថ្នាំ។​ ទឹកថ្នាំ​បន្តោង​រាវនេះ​មាន​៦ពណ៌​​ដោយ​មានតំលៃ​ប្រមាណជា​១២-១៥ដុល្លា​តែប៉ុណ្ណោះ​​ក្នុង៦០០មីលីលីត្រ​​ហើយ​មាន​សមត្ថភាព​អាច​ព្រីន​ឯកសារពណ៌​​យ៉ាង​ស្រស់ស្អាត​រាប់រយទំព័រ ។​បើ​យើង​គិត​ពី​តំលៃ​ដែល​អាច​ទទួល ១០០០រៀល​ក្នុង១ទំព័​នៃរូបភាពពេញ អញ្ចឹង​បើ​ម៉ាស៊ីនព្រីន​នេះ​អាច​ព្រីនបាន​១០០ទំព័រ​​នោះ​យើង​អាចទទួល​បាន​កំរៃ១០ម៉ឺនរៀល​​ដែលស្មើ​ប្រហែល​២៥ដុល្លា​នោះ​យើង​អាច​ចំណេញ១០-១៣ដុល្លាដែរ​ដោយ​មិនទាន់​គិត​ពីតំលៃ​ក្រដាស ភ្លើង ម៉ាស៊ីន ពលកម្ម ។ល។ យ៉ាងណា​វានៅតែ​ចំណេញ!

ដោយសារតែ​លក្ខខណ្ឌ​អំណោយនេះ និងសម្មត្ថភាព​ខ្ពស់របស់វា​ក្នុងការព្រីន​រូបភាព​បានល្អ ធ្វើឲ្យមាស៊ីន​ Epson Stylus Photo 1390 ឬ 1400 ស្ទើរតែ​រកទិញ​មិនបាន​នៅពេលខ្លះ​​ព្រោះអស់ពីស្តុក ។​ អ្វីដែល​ជាផលវិបាកសំរាប់​អ្នកប្រើប្រាស់​ភាគច្រើន​នោះគឺ ម៉ាស៊ីនព្រីននេះ​មិនអាចបញ្ចេញពណ៌​​ជាពិសេស​ប្រផេះ​បានត្រឹមត្រូវឡើយ​​បើមិនធ្វើការផ្លាស់ប្តូរ​ទំរង់ខ្លះ​​នៅលើមុខងារ​របស់វា​នោះទេ ។ ដើម្បីទទួលបាន​ពណ៌ប្រផេះ​ដែលអ្នកត្រូវការ អ្នកអាច​ចូលទៅបន្ថែម​បន្ថយ​ទំរង់ពណ៌​ដូចរូបភាព​ខាងក្រោម៖

 

អ្នកនឹង​មិន​ត្រូវការ​វិធី​ទាំងអស់​ខាង​លើ​ទេ​ ប្រសិន​ជា​អ្នក​មាន​ទម្រង់ ប្រូហ្វាល់ (ICC Profile: Understanding Monitor and Printer’s Profiles) សំរាប់​ព្រីន។

Leave a Reply