ប្រហែលជា១០ឆ្នាំមុន យើងធ្លាប់ប្រើឌីស្គែតសំរាប់ផ្ទុកឯកសារ ហើយក្រោយមកក៏ចាប់ផ្តើមទទួលយកការប្រើប្រាស់ យូអេសប៊ីផ្លាស និង អិក្សធឺណលហាឌីស ដោយសារតែលក្ខ័ណ្ឌដ៏ល្អរបស់វា អនុញ្ញាតិឲ្យយើងអាចផ្ទុកឯកសារបានច្រើនតាមតំរូវការ ធននឹងការខូចខាត មានភាពងាយស្រួលក្នុងការលុប និងដាក់ចូលឯកសារនានា ។
លុះនាពេលបច្ចុបន្ប មធ្យោបាយរក្សាឯកសារកាន់តែមានការវិវត្ត និងមានសុវត្តិភាព ដោយរើសយកការផ្ទុកឯកសារនៅលើប្រព័ន្ធសឺវ៉ឺ ដែលអនុញ្ញាតិឲ្យយើងអាចទាញយក ឯកសារណាមួយ នៅពេលណា និងនៅកន្លែងណាក៏បានគ្មានដែនកំណត់ ។
អ្វីដែលអ្នកត្រូវការគឺ ៖
ច្បាស់ណាស់ថាអ្នកត្រូវមានកុំព្យូទ័រ រឺអាយហ្វូន រឺអាយផេត ដើម្បីភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតក្នុងការរក្សាឬទាញយកឯកសារពី Dropbox សឺវ៉ឺ ។ ដើម្បីប្រើប្រាស់ Dropbox សឺវ៉ឺ អ្នកត្រូវចុះឈ្នោះទទួលយកកន្លែងផ្ទុកឯកសារ ដែលកន្លែងនេះចែកចេញជា២ប្រភេទ
សំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬអាជីវកម្មខ្នាតតូច វាអាចនឹងគ្រប់គ្រាន់សំរាប់ Free account ដោយអាចឲ្យយើងទទួលបានកន្លែង 2 GB ដំបូង និងអាចលើសពីនេះ ។ អ្នកអាចទទួលបានរហូតដល់ 8 GB ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្រ្ត រឺសាច់ញាតិចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះដែរ ដោយក្នុង១នាក់ចូលរួម Dropbox របស់អ្នកនឹងកើន 250 MB ២នាក់នឹងកើនបាន 500 MB អញ្ចឹងបើអ្នកចូលរួមតាមការអញ្ជើញរបស់អ្នកចាប់ពី២៤នាក់ អ្នកនឹងទទួលបាន 6 GB + 2 GB = 8 GB សំរាប់កន្លែងផ្ទុកឯកសារ ។ តែបើអ្នកមានតំរូវការលើសពីនេះ អ្នកអាចជ្រើសរើសគំរោងបង់ប្រាក់ ដែលមានច្រើនប្រភេទ។ ឥឡូវយើងចាប់ផ្តើមគោលដៅរបស់យើង!
អានលម្អិតបន្ត សូមទាញយកឯកសារជាភាសារខ្មែរនេះ