Epson Stylus Photo 1390 ឬ 1400 បានក្លាយជាម៉ាស៊ីនព្រីនយ៉ាងពេញនិយមសំរាប់អ្នកធ្វើអាជីវកម្មបោះពុម្ព ក៍ដូចជាសំរាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួនដែលចង់សន្សំសម្ចៃថវិការ ដោយគេស្គាល់ថាម៉ាស៊ីនព្រីននេះមានភាពងាយស្រួលក្នុងការបន្តោងទឹកថ្នាំ។ ទឹកថ្នាំបន្តោងរាវនេះមាន៦ពណ៌ដោយមានតំលៃប្រមាណជា១២-១៥ដុល្លាតែប៉ុណ្ណោះក្នុង៦០០មីលីលីត្រហើយមានសមត្ថភាពអាចព្រីនឯកសារពណ៌យ៉ាងស្រស់ស្អាតរាប់រយទំព័រ ។បើយើងគិតពីតំលៃដែលអាចទទួល ១០០០រៀលក្នុង១ទំព័នៃរូបភាពពេញ អញ្ចឹងបើម៉ាស៊ីនព្រីននេះអាចព្រីនបាន១០០ទំព័រនោះយើងអាចទទួលបានកំរៃ១០ម៉ឺនរៀលដែលស្មើប្រហែល២៥ដុល្លានោះយើងអាចចំណេញ១០-១៣ដុល្លាដែរដោយមិនទាន់គិតពីតំលៃក្រដាស ភ្លើង ម៉ាស៊ីន ពលកម្ម ។ល។ យ៉ាងណាវានៅតែចំណេញ! ដោយសារតែលក្ខខណ្ឌអំណោយនេះ និងសម្មត្ថភាពខ្ពស់របស់វាក្នុងការព្រីនរូបភាពបានល្អ ធ្វើឲ្យមាស៊ីន Epson Stylus Photo 1390 ឬ […]