Understanding Monitor and Printer’s Profiles

Design Your Own Wedding Invitation Your Way
May 19, 2015
Wall Stickers = The Quickest Way to Change the Look of Your Living Room and Child’s Room
August 13, 2015

ក.និយាយពីអេក្រង់កុំព្យូទ័រ (PC Monitors) ៖

កុំព្យូទ័រ​មាន​អេក្រង់​ពីរយ៉ាង​ដែល​មាន​ពាក្យកាត់​ថា ‘LCD និង CRT’។ LCD មាន​ផ្ទៃកញ្ចក់​រាបស្មើរ ហើយ​ពេញនិយម​ជាង CRT ដែល​ធម្មតា​មាន​ផ្ទៃរាងប៉ោង​ដូចជា អេក្រង់​ទូរទស្សន៍​កាលពីមុន។ អេក្រង់​ទាំងនេះ​ភ្ជាប់មក​ជាមួយ​នូវ​ពណ៌​ដែល​គេ​រៀបចំស្រាប់​អោយ​ឈ្មោះ ថា ‘Profile’ ហើយ​ភាគច្រើន​ក៏អនុញ្ញាតិ​អោយ​យើង​បន្ថែមបន្ថយពន្លឺ និងពណ៌ក្រហម បៃតង និងខៀវ តាមតំរូវការ។ ទោះជាយ៉ាងនេះ​ក៍ដោយ ពណ៌​ដែល​មានស្រាប់ និង​ពណ៌​ដែល​យើង​បន្ថែមបន្ថយ ដោយដៃ និង​ត្រួតពិនិត្យ​ដោយ​ភ្នែកទទេ​ វា​ពិបាក​នឹងដូច​ពណ៌ធម្មជាតិ​ណាស់ ហើយ​ក៍ជា​បញ្ហា​ប្រឈមធំ សម្រាប់ អ្នករចនា ឌីសាញ និងអ្នក បោះពុម្ពដែរ ដែល​រូបភាព​នៅ​លើអេក្រង់​ខុស​ឬក៍​ល្អៀងពណ៌​ដែល​ព្រីនចេញ។

ខ. ហើយ​បើ​និយាយ​ពី​ម៉ាស៊ីនព្រីន (Printers) ៖

មានច្រើនប្រភេទ តែ​ខ្ញុំសូម​លើកយក​តែ​ម៉ាស៊ីនព្រីន ទឹកថ្នាំ​២ប្រភេទ​មកនិយាយ។ ក្នុងករណីនេះ​មាន​ទឹកថ្នាំ២យ៉ាង​គឺ Dye-Based Inks និង Pigmented Inks​​ ដែល​យើង​តែង​ហៅថា​ទឹកថ្នាំរាវ និងទឹកថ្នាំខាប់ ហើយ​ភាពខុសគ្នា​រវាងទឹកថ្នាំ​ទាំងពីរ​គឺ Dye-Based Inks មាន​តំលៃថោក​ជាងច្រើន ផ្តល់ពណ៌ស្អាត និងមិនងាយកកស្ទះ តែ​មិនអាច​ធននិងទឹក​ឬកំដៅថ្ងៃ​បានយូរដូច Pigmented Inks ទេ។ Pigmented Inks ថ្វីត្បិតតែ​ពណ៌​មិនស្រស់​លើ​ក្រដាសរលោង តែគេ​ច្រើនប្រើ​សម្រាប់ រូបឬអក្សរ​ដែលគេ​ចង់រក្សាទុក​បានយូរ​លើក្រដាសស្រអាប់​ឬក្រដាសគំនូរ​​រហូតដល់​២០០ឆ្នាំឯណោះ។

ទោះជា​ទឹកថ្នាំទាំងពីរ​នេះមាន​លក្ខណៈខុសគ្នា​យ៉ាងណា ក៍វា​មានលក្ខណៈរួមមួយគឺ ពិបាកនឹងអោយពណ៌ សុក្រិតលើរូបភាព​ដែលបាន​បោះពុម្ពចេញមកណាស់​បើគ្នាន ‘Profile’ នោះទេ។ ជាធម្មតា​គ្រប់ម៉ាស៊ីនព្រីន ត្រូវបានភ្ជាប់មក​ជាមួយនូវទម្រង់ ‘Profiles’ រួចជាស្រេច​ដែល​អនុញ្ញាតិអោយយើង​ជ្រើសរើស​ទាំងប្រភេទ ក្រដាស ‘Plain, Glossy, Matte, Canvas‘ ​និង​កម្រិតគុណភាពទឹកថ្នាំ​ដែលត្រូវប្រើ​សម្រាប់​បញ្ចេញលើក្រដាស ដូចជា ‘Draft, Normal, Photo’ ជាដើម​ នៅពេល​នោះហើយ​ដែល​ម៉ាស៊ីន​នឹងធ្វើការព្រីន​យោងទៅលើ ទម្រង់ ‘Profile’ ដែល​យើង​បានជ្រើសរើស​ដើម្បីផ្តល់ពណ៌​ទៅលើរូបភាព​ដែលត្រូវបោះពុម្ព​នោះ។ វាប្រាកដណាស់ថា ‘Profiles’ ដែលមានស្រាប់​ទាំងនោះ​គឺត្រូវបានរៀបចំ​ពិសេស​សម្រាប់តែ ប្រភេទក្រដាស និងទឹកថ្នាំ​ដែល​បាន​កំណត់​ដោយ​រោងចក្រ​តែប៉ុណ្ណោះ ឧទាហរណ៍ ម៉ាស៊ីនព្រីន EPSON បង្កើត​សំរាប់តែ ទឹកថ្នាំដើម EPSON និងក្រដាស​ដើមរបស់ EPSON រួចចុះ​បើយើង​ត្រូវប្តូរ​ទឹកថ្នាំ និងប្រភេទ​ក្រដាស វាមិនវីវរ ទៅហើយទេ? ដូច្នេះយើងត្រូវការ ‘Profiles’ ថ្មី​ដែលបង្កើត​សម្រាប់អ្វី​ដែល​យើង​កំពុងតែប្រើ​គឺសម្រាប់ទឹកថ្នាំ ដែលយើងកំពុងប្រើ និង​ប្រភេទ​ក្រដាស​ដែលយើងមាន!

ចាំថា​អ្វី​ដែល​អាចធ្វើ​អោយ​ពណ៌​តឹ្រមត្រូវ មិនមែន ជាម៉ាស៊ីនព្រីនទេ តែជា ‘Profile’​ ដែល​ផ្ទុក​ទៅដោយ​ទិន្នន័យពណ៌​នៃទឹកថ្នាំ និងក្រដាស ។
សូមទាញយកឯកសារ​ពន្យល់ជា​ភាសាខ្មែរលម្អិតនេះ Understanding Monitor and Printer’s Profiles

បញ្ហា​ទាំងអស់​ខាងលើនេះ​នឹងអាច​ដោះស្រាយ​បាន​ដោយការ​រកសេវ៉ាបង្កើត Profiles អោយអេក្រង់ ត្រូវ​និងពណ៌ធម្មជាតិ អោយ​ម៉ាស៊ីនព្រីន​យល់ពីទឹកថ្នាំ​និងក្រដាស​ដែល​យើង​កំពុងប្រើ ដែល​នឹងធ្វើអោយ ទាំងរូប​ដែលយើងឃើញ​​នៅលើ​អេក្រង់កំុព្យូទ័រ និងរូប​ដែលបោះពុម្ព​ចេញមក​ដូចគ្នា និងល្អឥតខ្ចោះ។

សំនួរៈ រួចចុះ​មានពីណាគេ​ផ្តល់សេវ៉ា​រញ៉េរញ៉ៃបែបនេះ? ហើយពេលបាន ICC Profiles ត្រូវយក​ទៅធ្វើយ៉ាងម៉េច?
ចម្លើយៈ វាមាននៅទីនេះ Custom ICC/ICM Profiling for Monitors and Printers

1 Comment

  1. Jack August says:

    Thank for your useful article in Khmer language. Appreciate your sharing but unlucky the dropbox no data, could you let me know if you still have the file?

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.