モニタとプリンタのプロファイルについて

あなたの方法あなた自身の結婚式の招待状をデザイン
5月 19, 2015
ウォールステッカーは、あなたのリビングルームと子供部屋の外観を変更する最も簡単な方法を=
8月 13, 2015

モニタとプリンタのプロファイルについて

A..コンピュータの画面といえば (PCモニタ) :

កុំព្យូទ័រ​មាន​អេក្រង់​ពីរយ៉ាង​ដែល​មាន​ពាក្យកាត់​ថា ‘LCD និង CRT’។ LCD មាន​ផ្ទៃកញ្ចក់​រាបស្មើរ ហើយ​ពេញនិយម​ជាង CRT ដែល​ធម្មតា​មាន​ផ្ទៃរាងប៉ោង​ដូចជា អេក្រង់​ទូរទស្សន៍​កាលពីមុន។ អេក្រង់​ទាំងនេះ​ភ្ជាប់មក​ជាមួយ​នូវ​ពណ៌​ដែល​គេ​រៀបចំស្រាប់​អោយ​ឈ្មោះ ថា ‘Profile’ ហើយ​ភាគច្រើន​ក៏អនុញ្ញាតិ​អោយ​យើង​បន្ថែមបន្ថយពន្លឺ និងពណ៌ក្រហម បៃតង និងខៀវ តាមតំរូវការ។ ទោះជាយ៉ាងនេះ​ក៍ដោយ ពណ៌​ដែល​មានស្រាប់ និង​ពណ៌​ដែល​យើង​បន្ថែមបន្ថយ ដោយដៃ និង​ត្រួតពិនិត្យ​ដោយ​ភ្នែកទទេ​ វា​ពិបាក​នឹងដូច​ពណ៌ធម្មជាតិ​ណាស់ ហើយ​ក៍ជា​បញ្ហា​ប្រឈមធំ សម្រាប់ អ្នករចនា ឌីសាញ និងអ្នក បោះពុម្ពដែរ ដែល​រូបភាព​នៅ​លើអេក្រង់​ខុស​ឬក៍​ល្អៀងពណ៌​ដែល​ព្រីនចេញ។

B. プリンタといえば (プリンター) :

មានច្រើនប្រភេទ តែ​ខ្ញុំសូម​លើកយក​តែ​ម៉ាស៊ីនព្រីន ទឹកថ្នាំ​២ប្រភេទ​មកនិយាយ។ ក្នុងករណីនេះ​មាន​ទឹកថ្នាំ២យ៉ាង​គឺ Dye-Based Inks និង Pigmented Inks​​ ដែល​យើង​តែង​ហៅថា​ទឹកថ្នាំរាវ និងទឹកថ្នាំខាប់ ហើយ​ភាពខុសគ្នា​រវាងទឹកថ្នាំ​ទាំងពីរ​គឺ Dye-Based Inks មាន​តំលៃថោក​ជាងច្រើន ផ្តល់ពណ៌ស្អាត និងមិនងាយកកស្ទះ តែ​មិនអាច​ធននិងទឹក​ឬកំដៅថ្ងៃ​បានយូរដូច Pigmented Inks ទេ។ Pigmented Inks ថ្វីត្បិតតែ​ពណ៌​មិនស្រស់​លើ​ក្រដាសរលោង តែគេ​ច្រើនប្រើ​សម្រាប់ រូបឬអក្សរ​ដែលគេ​ចង់រក្សាទុក​បានយូរ​លើក្រដាសស្រអាប់​ឬក្រដាសគំនូរ​​រហូតដល់​២០០ឆ្នាំឯណោះ។

ទោះជា​ទឹកថ្នាំទាំងពីរ​នេះមាន​លក្ខណៈខុសគ្នា​យ៉ាងណា ក៍វា​មានលក្ខណៈរួមមួយគឺ ពិបាកនឹងអោយពណ៌ សុក្រិតលើរូបភាព​ដែលបាន​បោះពុម្ពចេញមកណាស់​បើគ្នាន ‘Profile’ នោះទេ។ ជាធម្មតា​គ្រប់ម៉ាស៊ីនព្រីន ត្រូវបានភ្ជាប់មក​ជាមួយនូវទម្រង់ ‘Profiles’ រួចជាស្រេច​ដែល​អនុញ្ញាតិអោយយើង​ជ្រើសរើស​ទាំងប្រភេទ ក្រដាស ‘Plain, 艶やか, マット, ドラフト「などと紙の上にインクに使用される品質のレベル、」キャンバス, ノーマル, Photo’ ជាដើម​ នៅពេល​នោះហើយ​ដែល​ម៉ាស៊ីន​នឹងធ្វើការព្រីន​យោងទៅលើ ទម្រង់ ‘Profile’ ដែល​យើង​បានជ្រើសរើស​ដើម្បីផ្តល់ពណ៌​ទៅលើរូបភាព​ដែលត្រូវបោះពុម្ព​នោះ។ វាប្រាកដណាស់ថា ‘Profiles’ ដែលមានស្រាប់​ទាំងនោះ​គឺត្រូវបានរៀបចំ​ពិសេស​សម្រាប់តែ ប្រភេទក្រដាស និងទឹកថ្នាំ​ដែល​បាន​កំណត់​ដោយ​រោងចក្រ​តែប៉ុណ្ណោះ ឧទាហរណ៍ ម៉ាស៊ីនព្រីន EPSON បង្កើត​សំរាប់តែ ទឹកថ្នាំដើម EPSON និងក្រដាស​ដើមរបស់ EPSON រួចចុះ​បើយើង​ត្រូវប្តូរ​ទឹកថ្នាំ និងប្រភេទ​ក្រដាស វាមិនវីវរ ទៅហើយទេ? ដូច្នេះយើងត្រូវការ ‘Profiles’ ថ្មី​ដែលបង្កើត​សម្រាប់អ្វី​ដែល​យើង​កំពុងតែប្រើ​គឺសម្រាប់ទឹកថ្នាំ ដែលយើងកំពុងប្រើ និង​ប្រភេទ​ក្រដាស​ដែលយើងមាន!

ចាំថា​អ្វី​ដែល​អាចធ្វើ​អោយ​ពណ៌​តឹ្រមត្រូវ មិនមែន ជាម៉ាស៊ីនព្រីនទេ តែជា ‘Profile’​ ដែល​ផ្ទុក​ទៅដោយ​ទិន្នន័យពណ៌​នៃទឹកថ្នាំ និងក្រដាស ។
សូមទាញយកឯកសារ​ពន្យល់ជា​ភាសាខ្មែរលម្អិតនេះ モニタとプリンタのプロファイルについて

សំនួរៈ

សំនួរៈ រួចចុះ​មានពីណាគេ​ផ្តល់សេវ៉ា​រញ៉េរញ៉ៃបែបនេះ? ហើយពេលបាន ICC Profiles ត្រូវយក​ទៅធ្វើយ៉ាងម៉េច?
ចម្លើយៈ វាមាននៅទីនេះ カスタムICC / ICMプロファイルモニタとプリンタ用

1 Comment

  1. Jack August says:

    Thank for your useful article in Khmer language. Appreciate your sharing but unlucky the dropbox no data, could you let me know if you still have the file?

返信を残します

This site uses Akismet to reduce spam. Learn how your comment data is processed.