Comprendre les profils de moniteur et l'imprimante

Concevez votre invitation de mariage propre Your Way
Mai 19, 2015
Stickers muraux = le meilleur moyen de changer le look de votre salon et une chambre d'enfant
Août 13, 2015

Comprendre les profils de moniteur et l'imprimante

A..Parlant de l'écran d'ordinateur (Les moniteurs de PC) :

កុំព្យូទ័រ​មាន​អេក្រង់​ពីរយ៉ាង​ដែល​មាន​ពាក្យកាត់​ថា ‘LCD និង CRT’។ LCD មាន​ផ្ទៃកញ្ចក់​រាបស្មើរ ហើយ​ពេញនិយម​ជាង CRT ដែល​ធម្មតា​មាន​ផ្ទៃរាងប៉ោង​ដូចជា អេក្រង់​ទូរទស្សន៍​កាលពីមុន។ អេក្រង់​ទាំងនេះ​ភ្ជាប់មក​ជាមួយ​នូវ​ពណ៌​ដែល​គេ​រៀបចំស្រាប់​អោយ​ឈ្មោះ ថា ‘Profile’ ហើយ​ភាគច្រើន​ក៏អនុញ្ញាតិ​អោយ​យើង​បន្ថែមបន្ថយពន្លឺ និងពណ៌ក្រហម បៃតង និងខៀវ តាមតំរូវការ។ ទោះជាយ៉ាងនេះ​ក៍ដោយ ពណ៌​ដែល​មានស្រាប់ និង​ពណ៌​ដែល​យើង​បន្ថែមបន្ថយ ដោយដៃ និង​ត្រួតពិនិត្យ​ដោយ​ភ្នែកទទេ​ វា​ពិបាក​នឹងដូច​ពណ៌ធម្មជាតិ​ណាស់ ហើយ​ក៍ជា​បញ្ហា​ប្រឈមធំ សម្រាប់ អ្នករចនា ឌីសាញ និងអ្នក បោះពុម្ពដែរ ដែល​រូបភាព​នៅ​លើអេក្រង់​ខុស​ឬក៍​ល្អៀងពណ៌​ដែល​ព្រីនចេញ។

B. Parlant d'imprimantes (Imprimantes) :

មានច្រើនប្រភេទ តែ​ខ្ញុំសូម​លើកយក​តែ​ម៉ាស៊ីនព្រីន ទឹកថ្នាំ​២ប្រភេទ​មកនិយាយ។ ក្នុងករណីនេះ​មាន​ទឹកថ្នាំ២យ៉ាង​គឺ Dye-Based Inks និង Pigmented Inks​​ ដែល​យើង​តែង​ហៅថា​ទឹកថ្នាំរាវ និងទឹកថ្នាំខាប់ ហើយ​ភាពខុសគ្នា​រវាងទឹកថ្នាំ​ទាំងពីរ​គឺ Dye-Based Inks មាន​តំលៃថោក​ជាងច្រើន ផ្តល់ពណ៌ស្អាត និងមិនងាយកកស្ទះ តែ​មិនអាច​ធននិងទឹក​ឬកំដៅថ្ងៃ​បានយូរដូច Pigmented Inks ទេ។ Pigmented Inks ថ្វីត្បិតតែ​ពណ៌​មិនស្រស់​លើ​ក្រដាសរលោង តែគេ​ច្រើនប្រើ​សម្រាប់ រូបឬអក្សរ​ដែលគេ​ចង់រក្សាទុក​បានយូរ​លើក្រដាសស្រអាប់​ឬក្រដាសគំនូរ​​រហូតដល់​២០០ឆ្នាំឯណោះ។

ទោះជា​ទឹកថ្នាំទាំងពីរ​នេះមាន​លក្ខណៈខុសគ្នា​យ៉ាងណា ក៍វា​មានលក្ខណៈរួមមួយគឺ ពិបាកនឹងអោយពណ៌ សុក្រិតលើរូបភាព​ដែលបាន​បោះពុម្ពចេញមកណាស់​បើគ្នាន ‘Profile’ នោះទេ។ ជាធម្មតា​គ្រប់ម៉ាស៊ីនព្រីន ត្រូវបានភ្ជាប់មក​ជាមួយនូវទម្រង់ ‘Profiles’ រួចជាស្រេច​ដែល​អនុញ្ញាតិអោយយើង​ជ្រើសរើស​ទាំងប្រភេទ ក្រដាស ‘Plain, Brillant, Mat, Toile de niveau et de la qualité de l'encre à utiliser pour le papier, comme «Projet, Normal, Photo’ ជាដើម​ នៅពេល​នោះហើយ​ដែល​ម៉ាស៊ីន​នឹងធ្វើការព្រីន​យោងទៅលើ ទម្រង់ ‘Profile’ ដែល​យើង​បានជ្រើសរើស​ដើម្បីផ្តល់ពណ៌​ទៅលើរូបភាព​ដែលត្រូវបោះពុម្ព​នោះ។ វាប្រាកដណាស់ថា ‘Profiles’ ដែលមានស្រាប់​ទាំងនោះ​គឺត្រូវបានរៀបចំ​ពិសេស​សម្រាប់តែ ប្រភេទក្រដាស និងទឹកថ្នាំ​ដែល​បាន​កំណត់​ដោយ​រោងចក្រ​តែប៉ុណ្ណោះ ឧទាហរណ៍ ម៉ាស៊ីនព្រីន EPSON បង្កើត​សំរាប់តែ ទឹកថ្នាំដើម EPSON និងក្រដាស​ដើមរបស់ EPSON រួចចុះ​បើយើង​ត្រូវប្តូរ​ទឹកថ្នាំ និងប្រភេទ​ក្រដាស វាមិនវីវរ ទៅហើយទេ? Donc, nous avons besoin de les «profils» pour ce que nous utilisons est que nous utilisons de l'encre et le type de papier que nous avons!

Rappelez-vous que ce qui peut être fait pour corriger la couleur est pas l'imprimante, mais le «Profil» contient les données de l'encre et du papier.
S'il vous plaît télécharger ce document explications détaillées en anglais Comprendre les profils de moniteur et l'imprimante

បញ្ហា​ទាំងអស់​ខាងលើនេះ​នឹងអាច​ដោះស្រាយ​បាន​ដោយការ​រកសេវ៉ាបង្កើត Profiles អោយអេក្រង់ ត្រូវ​និងពណ៌ធម្មជាតិ អោយ​ម៉ាស៊ីនព្រីន​យល់ពីទឹកថ្នាំ​និងក្រដាស​ដែល​យើង​កំពុងប្រើ ដែល​នឹងធ្វើអោយ ទាំងរូប​ដែលយើងឃើញ​​នៅលើ​អេក្រង់កំុព្យូទ័រ និងរូប​ដែលបោះពុម្ព​ចេញមក​ដូចគ្នា និងល្អឥតខ្ចោះ។

Trivia héros Déjà bas de toute sorte de désordre fournisseur? Profils ICC à faire?
Un bourrage Il était ici Personnalisé ICC / ICM profilage pour moniteurs et les imprimantes

Laisser un commentaire