subscribe
Superb! Time for Perfect Print!
Call Us Free: 855-12-600-210

Using Free ‘Dropbox’ For Your Business Storage (KHMER)

ប្រហែលជា១០ឆ្នាំមុន យើងធ្លាប់ប្រើឌីស្គែតសំរាប់ផ្ទុកឯកសារ​ ហើយក្រោយ​មកក៏ចាប់ផ្តើមទទួល​យកការប្រើប្រាស់ យូអេសប៊ីផ្លាស និង អិក្សធឺណលហាឌីស ដោយសារតែលក្ខ័ណ្ឌដ៏ល្អរបស់វា អនុញ្ញាតិឲ្យយើងអាចផ្ទុកឯកសារ​បានច្រើនតាមតំរូវការ ធននឹងការខូចខាត មានភាពងាយស្រួលក្នុងការលុប និងដាក់ចូលឯកសារនានា ។

លុះនាពេលបច្ចុបន្ប មធ្យោបាយរក្សាឯកសារកាន់តែមានការវិវត្ត និងមានសុវត្តិភាព ដោយរើសយកការផ្ទុកឯកសារ​នៅលើប្រព័ន្ធសឺវ៉ឺ ដែលអនុញ្ញាតិឲ្យយើងអាចទាញយក ឯកសារណាមួយ នៅពេលណា និងនៅកន្លែងណាក៏បាន​គ្មានដែនកំណត់ ។​

អ្វីដែលអ្នកត្រូវការគឺ

  • ឯកសារពន្យល់នេះ​ Using Free ‘Dropbox’ For Your Business Storage (KHMER) (30)
  • កុំព្យូទ័រដែលអាចភ្ជាប់អ៊ីនធឺណែតបាន
  • កម្មវិធី Dropbox​ ដែលជាកម្មវិធីសំរាប់បញ្ជូនឯកសារទៅមករវាងកុំព្យូទ័ររបស់អ្នកនិងប្រព័ន្ធសឺវ៉ឺ

ច្បាស់ណាស់ថាអ្នកត្រូវមានកុំព្យូទ័រ រឺអាយហ្វូន រឺអាយផេត ដើម្បីភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតក្នុងការរក្សា​ឬទាញយកឯកសារពី Dropbox សឺវ៉ឺ ។​ ដើម្បីប្រើប្រាស់ Dropbox សឺវ៉ឺ អ្នកត្រូវចុះឈ្នោះទទួលយកកន្លែងផ្ទុកឯកសារ ដែលកន្លែងនេះចែកចេញជា២ប្រភេទ

  • កន្លែងមិនបង់ប្រាក់ (Free account)
  • កន្លែងបង់សេវ៉ា (Premium account / paid account)

សំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬអាជីវកម្មខ្នាតតូច វាអាចនឹងគ្រប់គ្រាន់សំរាប់ Free account​ ដោយអាចឲ្យយើងទទួលបានកន្លែង 2​ GB ដំបូង និងអាចលើសពីនេះ​ ។​ អ្នកអាចទទួលបានរហូតដល់ 8 GB​ ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្រ្ត រឺសាច់ញាតិចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះដែរ ដោយក្នុង១នាក់ចូលរួម Dropbox របស់អ្នកនឹងកើន​ 250 MB ២នាក់នឹងកើនបាន 500 MB អញ្ចឹងបើអ្នកចូលរួមតាមការអញ្ជើញរបស់អ្នកចាប់ពី២៤នាក់ អ្នកនឹងទទួលបាន 6 GB + 2 GB = 8 GB​ សំរាប់កន្លែងផ្ទុកឯកសារ ។ តែបើអ្នកមានតំរូវការលើសពីនេះ អ្នកអាចជ្រើសរើសគំរោងបង់ប្រាក់​ ដែលមានច្រើនប្រភេទ។ ឥឡូវយើងចាប់ផ្តើមគោលដៅរបស់យើង!

ចុះឈ្មោះយកគណនីយនៅ Dropbox
ចុះឈ្មោះយកគណនីយនៅ Dropbox
ទាញយកកម្មវិធី Dropbox
ទាញយកកម្មវិធី Dropbox
និងបញ្ចូលក្នុងកុំព្យូទ័រ ក្រោយពេលចុះឈ្មោះហើយ
មាន២ជម្រើស សំរាប់ភ្ជាប់គណនីយ
ភ្ជាប់គនណីយដែលមានស្រាប់
ជ្រើសរើសការកំណត់កន្លែង Dropbox (1)
ជ្រើសរើសការកំណត់កន្លែង Dropbox (2)
កំណត់ឯកសារដែលត្រូវបញ្ជូនចូលសឺវ៉ឺ Dropbox
រាល់ការកំណត់របស់ Dropbox ដែលអាចប្រតិប័ត្តបាន
កន្លែងផ្ទុកឯកសាររវាងកុំព្យូទ័រ និង Dropbox
អនុញ្ញាតិឲ្យអ្នកផ្សេងចូលយកឯកសារមកប្រើប្រាស់
ក្នុងករណីខ្លះ យើងមិនអាចបញ្ចូលកម្មវិធី Dropbox បាន ដូចជាតាមកន្លែងហាងអ៊ីនធឺណែត និងការិយាល័យដែលត្រូវបានបិទសិទ្ធបញ្ចូលកម្មវិធី នោះយើងក៍នៅតែអាចទាញយកឯកសាររបស់យើងបាន ដោយចូលទៅកាន់វេបសាយរបស់ Dropbox រួចវាយឈ្នោះអ៊ីមែល និងលេខសំងាត់របស់យើង បន្ទាប់មកចុចលើឯកសារដែលយើង​ចង់យកមកប្រើ​ ។​ នៅពេលយើងប្រើរួច យើងក៍អាចបញ្ជូនឯកសារដែលមានការផ្លាស់ប្តូរនោះទៅកាន់ Dropbox វិញ ដោយចុចលើពាក្យ Upload ។

ចាប់ផ្តើមចុះឈ្មោះយកគណនីយ Dropbox (ដ្រប់បក្ស) របស់អ្នកបើអ្នកមិនទាន់មាន តែបើអ្នកមានហើយ អ្នកអាចចាប់ផ្តើមបង្កើនទំហំរបស់វាតាមរយៈការអញ្ជើញមិត្តភ័ក្រ្ត និងគ្រួសារមកប្រើ Dropbox ដូចជាអ្នកដែរ ដែលនេះជាអ្វីថ្មីសម្រាប់មនុស្សសម័យថ្មី !

ហើយបើអ្នកកំពុងតែប្រើ Dropbox តើអ្នកកំពុងតែប្រើបែបណា និងយល់ឃើញយ៉ាងណាដែរ? សំរាប់ខ្ញុំ ខ្ញុំផ្ទុកឯកសារសំខាន់ៗ​ដូចជា ឯកសារគណនីយ ឯកសារវិក័យប័ត្រ និងឯកសារផ្ទាល់ខ្លួន​ដែលខ្ញុំធ្លាប់ដាក់តាមផ្លាសឬទូរស័ព្ទ ។​ ដូច្នេះនៅពេលដែលឯកសារទាំងអស់នោះត្រូវបានបន្ថែមឬលប់ វានឹងត្រូវបានបញ្ជួនទៅកាន់សឺវ៉ឺ Dropbox ភ្លាមៗ អាចប្រើប្រាស់ពីកុំព្យូទ័រណាក៍បាន និងរក្សាបានសុវត្ថភាព១០០% ។

Leave a Reply

Address

#24D, St. 278, BKK1, Chamkamon
Phone: (855) 12-600-210 / 93-656-307
Website: http://soweic.com
Email: support@soweic.com

  • Bayon-Restaurant-BizCard-mockup
  • s2-Bakery-BizCard-mockup
  • NYGAO-Hair-Salon---Business-Card-UPDATED
  • FCMA-mockup
  • Fashion-Lounge---Business-Card
  • Soweic-Design-&-Print---Business-Card