subscribe
Superb! Time for Perfect Print!
Call Us Free: 855-12-600-210

Print Correct Colors From Your Epson Stylus Photo 1390 / 1400

Epson Stylus Photo 1390 ឬ 1400 បានក្លាយជាម៉ាស៊ីនព្រីនយ៉ាងពេញនិយម​សំរាប់អ្នកធ្វើអាជីវកម្មបោះពុម្ព ក៍ដូចជាសំរាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន​ដែលចង់សន្សំសម្ចៃថវិការ ដោយគេស្គាល់ថាម៉ាស៊ីនព្រីននេះ​មានភាពងាយស្រួលក្នុងការបន្តោងទឹកថ្នាំ ។​ ទឹកថ្នាំបន្តោងនេះមាន៦ពណ៌​ដោយមានតំលៃប្រមាណជា១២-១៥ដុល្លាតែប៉ុណ្ណោះ​ហើយមានសមត្ថភាពអាចព្រីនឯកសារពណ៌​យ៉ាងស្រស់ស្អាតរាប់ពាន់ទំព័រ ។​
បើយើងគិតពីតំលៃដែលអាចទទួល ១០០០រៀលក្នុង១ទំព័នៃរូបភាពពេញ អញ្ចឹងបើម៉ាស៊ីនព្រីននេះអាចព្រីនបាន១០០ទំព័រ​នោះយើងអាចទទួលបានកំរៃ១០ម៉ឺនរៀល​ដែលស្មើប្រហែល២៥ដុល្លា នោះយើងអាចចំណេញ១០-១៣ដុល្លាដែរដោយមិនទាន់គិតពីតំលៃក្រដាស ភ្លើង ម៉ាស៊ីន ពលកម្ម ។ល។ យ៉ាងណាវានៅតែចំណេញ!
ដោយសារតែលក្ខខណ្ឌអំណោយនេះ និងសម្មត្ថភាពខ្ពស់របស់វាក្នុងការព្រីនរូបភាពបានល្អ ធ្វើឲ្យមាស៊ីន​ Epson Stylus Photo 1390 ឬ 1400 ស្ទើរតែរកទិញមិនបាននៅពេលខ្លះ​ព្រោះអស់ពីស្តុក ។​ អ្វីដែលជាផលវិបាកសំរាប់អ្នកប្រើប្រាស់ភាគច្រើននោះគឺ ម៉ាស៊ីនព្រីននេះមិនអាចបញ្ចេញពណ៌ប្រផេះបានត្រឹមត្រូវឡើយ​បើមិនធ្វើការផ្លាស់ប្តូរទំរង់ខ្លះ​នៅលើមុខងាររបស់វានោះទេ ។ ដើម្បីទទួលបានពណ៌ប្រផេះដែលអ្នកត្រូវការ អ្នកអាចចូលទៅបន្ថែមបន្ថយទំរង់ពណ៌ដូចរូបភាពខាងក្រោម៖

1 Comment
  1. Hope this helps ;) .

Leave a Reply

Address

#24D, St. 278, BKK1, Chamkamon
Phone: (855) 12-600-210 / 93-656-307
Website: http://soweic.com
Email: support@soweic.com

  • Bayon-Restaurant-BizCard-mockup
  • s2-Bakery-BizCard-mockup
  • NYGAO-Hair-Salon---Business-Card-UPDATED
  • FCMA-mockup
  • Fashion-Lounge---Business-Card
  • Soweic-Design-&-Print---Business-Card